ភ្នំពេញ ៖ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលមានបំណងយករថយន្ត ទៅធ្វើការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គ្រប់មណ្ឌល ឆៀក ទាំងអស់ ចាប់ពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២២០ខាងមុខនេះ តទៅ នឹងធ្វើការ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី៣០ មេសា នេះ រៀបរាប់ ថា សម្រាប់ឯកសារតម្រូវចំពោះរថយន្ត ដែលមានផ្លាកលេខហើយ មាន ៖ បណ្ណសម្គាល់ យានយន្ត (ថតចម្លង) ,វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចាស់ (ករណីបន្ត)។
ចំណែក សម្រាប់ឯកសារតម្រូវចំពោះរថយន្តដែលមិនទាន់មានផ្លាកលេខ មាន ៖អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង) បង្កាន់ដៃពន្ធនាំចូល (ថតចម្លង)។
ដើម្បីដោះស្រាយបញ្ហានានារបស់ ប្រជាពលរដ្ឋចំពោះបញ្ហា ឆៀក រថយន្ដ ក្រសួងសាធារណ ការ និងដឹកជញ្ជូន បង្ហាញលេខទូរស័ព្ទ រួមមាន ៖ 015 92 90 90 ,085 92 90 90 ,067 92 90 90 រៀងរាល់ម៉ោងធ្វើការ៕ E B